ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់


ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា និងកំណត់ទិសដៅសម្រាប់ខែបន្ទាប់ ដោយមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីអនុវត្តន៍ដូចខាងក្រោម ៖ 

- ពិនិត្យប្រព័ន្ធសន្តិសុខ សុវត្ថិភាព កំផែង និងអគារឃុំ

- បំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែម និងចាត់កម្លាំងត្រួតពិនិត្យក្រៅម៉ោង

- ត្រួតពិនិត្យ និងណែនាំមន្ត្រីឱ្យអនុវត្តតាមតួនាទីភារកិច្ច និងច្បាប់គតិយុត្តិ

- ចាត់វិធានការម៉ឺងម៉ាត់ចំពោះការយកវត្ថុហាមឃាត់ ទូរស័ព្ទដៃ គ្រឿងញៀន និងសកម្មភាពល្មើសផ្សេងៗក្នុងពន្ធនាគារ

- ពង្រឹងបទវិន័យ វត្តមាន សាមគ្គីភាព និងការទទួលខុសត្រូវ

- បង្កើនប្រើប្រាស់សមត្ថភាពលើការងារស៊ើបការណ៍អប់រំ។

ជាចុងបញ្ចប់ ឯកឧត្តម អគ្គនាយក បានប្រគល់សម្ភារសន្តិសុខ ដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ប្រភព៖ អគ្គនាយដ្ឋានពន្ធនាគារ










By Vichhai-News 

Post a Comment

Previous Post Next Post