ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តកំពង់ធំ ជម្រាបជូនបងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្ត ឱ្យយល់អំពីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានរវាងកម្ពុជា-ថៃ


(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានពន្យល់ជូនបងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្ត ឱ្យយល់អំពីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានរវាង កម្ពុជា-ថៃ ក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានអាស៊ាន និងការជួយជ្រោមជ្រែងរបស់បណ្តាប្រទេសជាមិត្តច្រើនទៀត ជាពិសេសប្រទេសចិន។

ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងបន្ទាប់ពីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមទម្លាប់ធម្មតានៅរៀងរាល់ព្រឹកថ្ងៃចន្ទដើមសប្តាហ៍ របស់ថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីក្រោមឱវាទ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បន្តថា ការសម្រេចបានកិច្ចព្រមព្រៀងនេះ កើតចេញការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចមហាបវរធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជាយើង។ 

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពនេះ មិនមែនមានន័យថា សមរភូមិត្រូវបានបញ្ចប់ទាំងស្រុងទេ គឺមានន័យថា ប្រទេសទាំងពីរឈប់ប្រើសមរភូមិយោធាក្នុងការដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែប្រើតែសមរភូមិការទូត ដោយឈរលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ ហើយនេះគឺជាអ្វីដែលកម្ពុជាទាមទារចង់បានតាំងពីដើមរៀងមក។ លើសពីនេះ យើងនៅតែត្រូវបន្តពង្រឹងសមត្ថភាពយោធាយើង ផលិតផលក្នុងស្រុក និងជំហររឹងមាំដោយខ្លួនឯង ក្រោមទង់សាមគ្គី ឯកភាពជាតិ បន្តសមរភូមិប្រយុទ្ធនេះទៅមុខទៀត។

ជាចុងក្រោយឯកឧត្តម នួន ផារ័ត្ន បានអំពាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងសមរភូមិការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាធំៗរបស់ជាតិ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ










إرسال تعليق

أحدث أقدم