ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម អ៊ូ វណ្ណា នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តត្រពាំងគល់


ឯកឧត្តម អ៊ូ វណ្ណា នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តត្រពាំងគល់ 

…………………

នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ និងលោកជំទាវ អ៊ុំ បុទុម អ៊ូ វណ្ណា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បាននាំបច្ច័យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចំនួន ៣១ ០៧០ ០០០រៀល(សាមសិបមួយលាន ប្រាំពីរម៉ឺនរៀល) អង្ករ ចំនួន ៥តោន មី ចំនួន ១០០កេស ទឹកបរិសុទ្ធ ចំនួន ១០០កេស និងទឹកក្រូច ចំនួន ១០០កេស ប្រគេនដល់ព្រះសង្ឃ សម្រាប់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃក្នុងវត្តត្រពាំងគល់ ផងដែរ៕










إرسال تعليق

أحدث أقدم