ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី បានអញ្ជើញចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី ដែលត្រូវជាម៉ាក់យាយរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល


លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី បានអញ្ជើញចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី ដែលត្រូវជាម៉ាក់យាយរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធាននិងសហការី សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី ឱ្យបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ

គួររំលឹកផងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី បានទទួលមរណភាព កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១:២៦នាទីព្រឹក ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ៕








ដោយ÷វិឆៃ ញូស៏ Vichhai-News 

إرسال تعليق

أحدث أقدم