ឯកឧត្តម សរ សិទ្ធិ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្ដីពីសញ្ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នៅថ្ងៃពុធទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងបើកកិច្ចប្រជុំធ្វើបទបង្ហាញ ផ្សព្វផ្សាយខ្លឹសារច្បាប់ស្ដីពីសញ្ជាតិ ដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជេីញចូលរួមពីប្រតិភូអមដំណេីរ លោកស្នងការនគរបាលខេត្ត លោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង០៣ លោកអធិការនគរបាលក្រុងស្រុកទាំង៥ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់សរុបចំនួន១៥០រូប ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ ស្តីពី លក្ខណ:ភូមិសាស្រ្ត ក្នុងខេត្តមណ្ឌលគិរី និងការងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តមណ្ឌលគិរី ជូនគណ:អធិបតីជ្រាប។
ទន្ទឹមនោះដែរ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាន៍ផ្តាំផ្ញើរដល់កម្លាំងនគរបាលទាំងអស់ត្រូវខិតខំអនុវត្តន៍នូវវិន័យរបស់កងកម្លាំងនគរបាល និងខិតខំថែទាំសុខភាព អោយបានល្អប្រសើរនិងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ។
ក្នុងនោះ ឯកឧត្តម បានធ្វើបទបង្ហាញផ្សព្វផ្សាយខ្លឹមសារច្បាប់ ស្តីពី សញ្ជាតិដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរីផងដែរ ឯកឧត្តម បានមានប្រសាសន៍ កោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អប្រសេីរនាពេលកន្លងមក ឯកឧត្តម សរ សិទ្ធិ បាននាំយកនូវអំណោយមួយចំនួនរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីផងដែរ ។
ប្រភព៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី
ដោយ÷វិឆៃ ញូស៏ Vichhai-News








