ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តកំពត អញ្ជើញចុះចែកវិញ្ញាបនបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៦ភូមិ ក្នុងស្រុកបន្ទាយមាស


អភិបាលខេត្តកំពត អញ្ជើញចុះចែកវិញ្ញាបនបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៦ភូមិ ក្នុងស្រុកបន្ទាយមាស

ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះចែកវិញ្ញាបនបត្រ សម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន៦ ភូមិ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យចំនួន៣ភូមិ នៅបរិវេណវត្តព្រៃបន្ទាំ ស្រុកបន្ទាយមាស ខេត្តកំពត។

យោងតាមរបាយការណ៍របស់ លោកប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរីយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះមានចំនួន ៦ភូមិ មានភូមិស្រែកាន់ចិន ឃុំទូកមាសខាងកើត ភូមិព្រែកឫស្សី ភូមិសំរោងចិន ឃុំព្រៃទន្លេ ភូមិពេជ្ជនា ភូមិព្រៃបន្ទាំ និងភូមិស្រែថ្លុក ឃុំបន្ទាយមាសខាងកើត ដែលមានក្បាលដី សរុបចំនួន ១០.០៩៩ ក្បាលដី ស្មើនឹង ៣.៥៦១គ្រួសារ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន៣ភូមិ មានភូមិត្នោត ភូមិខ្នាយ ឃុំត្នោតចុងស្រង់ និងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ដែលមានក្បាលដីសរុបចំនួន៤.៩៤៤ ក្បាលដី ស្មើនឹង១.៨៩៥ គ្រួសារ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត







By Vichhai-News 

إرسال تعليق

أحدث أقدم