ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM)
នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាខ្លឹមសារសេចក្តីព្រាងតួនាទី ភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការចំណុះទាំង០៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) នៅព្រះរាជាណាចក្រកម្ពុជា។ ដោយចូលរួមពី ឯកឧត្តម អគ្គនាយរង លោក-លោកស្រីប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធ នៅសាលបន្ទប់ប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
By: Vichhai-News
Tags:
ព័ត៌មានជាតិ













