ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេស ពន្លឿនសាងសង់ប្រព័ន្ធលូទឹកភ្លៀង ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ


ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេស ពន្លឿនសាងសង់ប្រព័ន្ធលូទឹកភ្លៀង ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ 

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងដាក់លូ រំដោះទឹកភ្លៀង នៅតាមបណ្តោយផ្លូវលេខ១០៨ និងផ្លូវជាតិលេខ២១A ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូ ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីជួយរំដោះទឹកភ្លៀង កុំឱ្យលិចនៅមណ្ឌលប្រឡង ដែលបង្កឱ្យមានការលំបាក ប៉ះពាល់ដល់អារម្មណ៍ របស់សិស្សានុសិស្សដែលត្រូវមកប្រលង។ 

ឯកឧត្តមអភិបាលបន្តថា ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ពិសេសវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលប្រលងសញ្ញាបត្រមធ្យមទុតិយភូមិ ដែលតែងតែរងការជនលិច និងបង្កផលវិបាកដល់សិស្សានុសិស្សពេលប្រឡង ពិសេសបានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច និងពេលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវរួចរាល់មុនការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។ 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ក៏បានសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងដំឡុងពេលអនុវត្តគម្រោង ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវិត បង្ករការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។ 

សូមបញ្ជាក់ថា គម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង៧៩០ម៉ែត្រ ដោយបានដាក់លូជ្រុងទំហំ ២ម៉ែត្រ x២ម៉ែត្រ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥០០០ម៉ែត្រគូប ទៅ៦០០០ម៉ែត្រគូប ក្នុង១ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះនឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ។

ប្រភព៖ ខេត្តកណ្តាល










ដោយ Vichhai-News 

Post a Comment

Previous Post Next Post