ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមពិធីបួងសួងសុំសេចក្ដី ចម្រើនជូនថ្នាក់ដឹកនាំ វីរកងទ័ព មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា


ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមពិធីបួងសួងសុំសេចក្ដី ចម្រើនជូនថ្នាក់ដឹកនាំ វីរកងទ័ព មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា 

តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ព្រមទាំងឥសិរស្សជនជាន់ខ្ពស់ រាជរដ្ឋាភិបាល និង ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលស្រុកក្រុង និងមន្រ្តីរាជការ បានអញ្ជើញចូលរួម បួងសួងសុំ សេចក្តីសុខចម្រើនជូនថ្នាក់ដឹកនាំ វីរកងទ័ព មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សា ព្រះស្វេតឆ័ត្រទេវតាថែរក្សាចក្រវាល ទាំងទេវតា ឆ្នាំម្សាញ់តាមជួយអភិបាល ប្រោះព្រំ បីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់សម្តេចទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង កញ្ញា និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ ចៀសផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុត ពីគ្រោះធម្មជាតិផ្សេងៗ មានទេសចរចូលមកទស្សនាកម្ពុជាកាន់តែច្រើន សូមឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដី សូមឱ្យ សម្រេចរាល់បំណងប្រាថ្នាទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត៕















ប្រភព៖ រដ្ឋបាលខេត្តតាកែវ

إرسال تعليق

أحدث أقدم