ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីលោក ជា ច័ន្ទដេត និងលោកស្រី ឆ ព័ណ្ណរង្សី សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។


នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីលោក ជា ច័ន្ទដេត និងលោកស្រី ឆ ព័ណ្ណរង្សី សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។

អំណោយរបស់លោក ជា ច័ន្ទដេត និងលោកស្រី ឆ ព័ណ្ណរង្សី ប្រគល់ជូនក្រសួងមហាផ្ទៃ រួមមាន៖ សេរ៉ូម NSS ចំនួន ២០កេស សេរ៉ូម D5% ចំនួន ២០កេស Betadine ចំណុះ ៥លីត្រ ចំនួន ១០ធុង បង់រុំ ចំនួន ១០០ដុំ កំប្រេះ ចំនួន ១០ដុំ អាល់កុល ចំនួន ៤កាន ម៉ាស ចំនួន ៥កេស ស្រោមដៃ ចំនួន ៥កេស និងទឹកបរិសុទ្ធ ចំនួន ១០០កេស។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនពរដល់លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





By÷Vichhai-News 

Post a Comment

Previous Post Next Post