(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមកិច្ចប្រជុំគណៈកម្មាធិការចម្រុះអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនលើកទី២ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំនៃអន្តរក្រសួង-សា្ថប័ន ពាក់ព័ន្ធ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យវឌ្ឍនភាពការងារពីគណៈកម្មការពាក់ព័ន្ធ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន សំដៅជំរុញការអនុវត្ត និងទាញយកប្រយោជន៍ឲ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
Tags:
ព័ត៌មានជាតិ











