ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ឃួង ស្រេង អញ្ជើញទៅចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥‎ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងសហការីបានអញ្ជើញទៅចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ ក្នុងម្នាក់ៗទទួលបានថវិកា ៤លានរៀល។ វីរកងទព័ជួរមុខដែលរងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ឯកឧត្តម ឃួង ស្រេង បានជូនពរដល់វីរះកងទព័ជួរមុខដែលបានលៈបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីដ៏អង់អាចក្លាហានប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាននៅសមរភូមិព្រំដែនកម្ពុជា-ថៃ។ 

  

ឯកឧត្តមអភិបាលរាជធានីបានកោតសរសើរដល់វិរកងទព័ដោយជូនពរឱ្យឆាប់ជាសះស្បើយនិងផ្តាំផ្ញើរដល់វិរៈកងទព័ដែលកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឲ្យិបងប្អូនធ្វើចិត្តអោយស្ងប់ក្នុងការមើលថែសុខភាពឲ្យបានល្អ។ខណៈប្រជាពលរដ្ឋ និងកងទព័ជួរមុខបានលះបង់ការពារបូរណៈភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន៕














ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ 

Post a Comment

Previous Post Next Post