ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម ស ចំរុង តំណាងរាស្រ្តមណ្ឌលក្រចេះ


នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម ស ចំរុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល-ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងឃុំកន្ទួត ឃុំដារ ឃុំថ្មអណ្តើក និងឃុំថ្មី នៅបរិវេណវត្តអាលមការាម(ហៅវត្តកន្ទួត) ភូមិកន្ទួត ឃុំកន្ទួត។ 

អង្គពិធីបានអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តអភិបាលរងខេត្ត ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានឃុំទាំងបួន លោកអភិបាល អភិបាលរងស្រុកលោក លោកស្រីក្រុមប្រឹក្សាស្រុក កម្លាំងប្តដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ យុវជនស.ស.យ.ក គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងលោកយាយ លោកតា សរុប ២១៧អង្គ/នាក់(ស្រី១៥៤នាក់)។











រូបថត: ក្រុមការងារលេខាធិការដ្ឋានស្រុកចិត្របុរី 



Post a Comment

Previous Post Next Post