រមណីដ្ឋានទឹកឈូ ជារមណីដ្ឋានធម្មជាតិមួយ មានទីតាំងស្ថិតនៅភាគខាងជើងខេត្តកំពតចម្ងាយ៨គីឡូម៉ែត្រពីទីក្រុងកំពត ហើយមានាតីតាំងស្ថិតនៅក្នុងភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ក្រុងកំពត ខេត្តកំពត។
រមណីយដ្ឋានទឹកឈូ គឺជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលមានភ្ញៀវទេសចរណ៍ស្គាល់ច្រើនព្រោះជារមណីយដ្ឋានដែលមានវ័យចំណាស់ជាងគេបន្ទាប់ពីរមណីយដ្ឋានភ្នំបូកគោ។
រមណីយដ្ឋានទឹកឈូជាតំបន់មានទឹកធ្លាក់ហូរកាត់តាមជ្រលងភ្នំកំចាយកាត់តាមដៃព្រែករហូតដល់ទីរួមខេត្តកំពតដែលជាប្រភពទឹកសាបយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្តកំពត។
នៅទីនោះមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តជាហូរហែរដោយសារ នៅទីនោះពោរពេញទៅដោយបរិយាកាសល្អស្រស់ថ្លា ធ្វើឲ្យភ្ញៀវទេសចរដែលបានទៅលេងហើយចង់ទៅទៀតមិនចេះជិនណាយ។
ក្រៅពីនោះយើងក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែជាច្រើនមុខរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ ជាពិសេសចម្ការទុរេនដែលជាដំណាំដ៏ល្បីល្បាញរបស់ខេត្តមួយនេះ។
ទឹកឈូ បេះដូងខ្ញុំ ❤️

