ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានបន្តចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋជម្លៀសស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

 

បន្ទាប់ពីពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនជម្លៀស មកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានបន្តចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋជម្លៀសស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ 


នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណេះសំណាល សួរសុខទុក្ខពីការរស់នៅរបស់បងប្អូននៅទីនោះ និងបានផ្តាំផ្ញើដោយសូមយកចិត្តទុកដាក់ចំពោះសុខភាព ជាដំបូងបំផុត ប្រកាន់ខ្ជាប់នូវអនាម័យ ហូបទឹកស្អាត បរិភោគស្អាត រស់នៅស្អាត បង្ការពីជំងឺឆ្លងនានា និងសម្រាន្តក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារពីជំងឺគ្រុនឈាម។ បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋយើង ករណីមានបញ្ហាសុខភាព សូមប្រញ៉ាប់ទៅពិនិត្យសុខភាពនៅស្តង់ប្រចាំការរបស់មន្រ្តីសុខាភិបាលនៅទីនេះ ឬមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ជាពិសេសស្រ្តីមានផ្ទៃពោះ ជនពិការ ចាស់ជរា និងកុមារ។ 


ខេត្តព្រះវិហារ៖ ល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
















إرسال تعليق

أحدث أقدم